បរទេស៖ រដ្ឋបាលរបស់លោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចុះបញ្ជីខ្មៅបុរសលីបង់៣រូប ដោយចោទប្រកាន់ពីបទធ្វើជាហិរញ្ញិកឲ្យដល់ពួកហេស៍ប៊ូឡា និងក្រុមហ៊ុនទេសចរណ៍មួយ ដែលជាជាម្ចាស់និងធ្វើប្រតិបត្តិការ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានកំណត់ឈ្មោះលោក Adel Diab លោក Ali Mohamad Daoun និងលោក Jihad Salem Alame ក៏ដូចជាក្រុមហ៊ុនរបស់ពួកគេ ឈ្មោះ Dar Al Salam for Travel & Tourism សម្រាប់ធ្វើការដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិទាំងអស់ និងផលប្រយោជន៍ក្នុងទ្រព្យសម្បត្តិក្រោមឈ្មោះពួកគេ ក៏ដូចជាហាមឃាត់ពលរដ្ឋអាមេរិក មិនឲ្យធ្វើជំនួញជាមួយពួកគេ ក្រោមហានិភ័យនៃការអាចរងទណ្ឌកម្ម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុរដ្ឋមន្ត្រីនៃក្រសួងរតនាគារអាមេរិក ទទួលបន្ទុកស៊ើបការណ៍សម្ងាត់លើអំពើភេរវកម្មនិងហិរញ្ញវត្ថុ លោក Brian E. Nelson បានមានប្រសាសន៍ថា “ជាមួយនឹងចំណាត់ការនេះ ក្រសួងរតនាគារ កំពុងតែរំខានដល់ពាណិជ្ជករ ដែលប្រមូលមូលនិធិនិងលាងលុយកខ្វក់ សម្រាប់សកម្មភាពបង្កអស្ថិរភាពរបស់ពួកហេស៍ប៊ូឡា ស្របពេលដែលប្រជាជនតាលីបង់ ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងមនុស្សជាតិកាន់តែអាក្រក់៕
ប្រែសម្រួល៖ប៉ាង កុង