ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងនោះឆ្លងសហគមន៍ចំនួន២៥នាក់ និងអ្នកដំណើរពីបរទេសចំនួន១៥នាក់ ខណៈជាសះស្បើយចំនួន១៩នាក់ និងគ្មានអ្នកស្លាប់។
គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២១ ០៦៦នាក់ អ្នកជាសះស្បើយចំនួន ១១៧ ២៣២នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕

