ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកាលើបណ្ដឹង បណ្តឹងសារទុក្ខ របស់បុរសជាប់ចោទចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងការ រារាំងដល់ការអនុវត្តវិធានការសុខាភិបាល និង វិធានការរដ្ឋបាល ការពារការរាតក្បាត ជម្ងឺកូវីដ១៩ ប្រព្រឹត្តនៅចំណុច នៅ ក្នុងភូមិ ដំណាក់ ធំ ២ សង្កាត់ ស្ទឹង មាន ជ័យ ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ។
តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់តុលាការថ្នាក់ក្រោម រក្សាទុកជាបានការដដែល និង ប្រកាសបិទផ្លូវតវ៉ា។
លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទ៣នាក់ ខាងលើរូបនេះ មាន ឈ្មោះ ១៖ ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ មាន ឋានៈ អនុ ប្រធានសេនាធិការនៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ។ ២៖ ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ ៣៖ ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។
នៅក្នុងសំណរឿងក្តីនេះ សាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃ ទី២៩ ខែ មករាឆ្នាំ ២០២១ បានកាត់ទោស ជនជាប់ចោទ ឈ្មោះ អ៊ុង ចាន់ធួក ដាក់ពន្ធនាគារ កំណត់ ១ ឆ្នាំ កន្លះ និង ពិន័យ ៥ លានរៀល ។
ចំណែកឯ ជនជាប់ចោទ ឈ្មោះឡាយ ភារុណ និង ឈ្មោះ កុក ឃី ត្រូវ បានតុលាការ ផ្តន្ទាទោស ដាក់គុកក្នុងម្នាក់ៗ កំណត់ ម្នាក់ ១ ឆ្នាំ ពិន័យ ៥ លានរៀល សម្រាប់ចូលថវិការដ្ឋ ។
ជនជាប់ចោទ ត្រូវបានតែងតំណាងអយ្យការចោទប្រកាន់ពីបទ រារាំងដល់ការអនុវត្តវិធានការសុខាភិបាល និង វិធានការរដ្ឋបាល តាមមាត្រា ៤ និង១១នៃ ច្បាប់កូវីត១៩ ។
ពួកគេបានប្តឹងឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍បានតម្កល់ទោសរបស់ពួក គេ រក្សាទុកដដែល។ពួកគេ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ពួកគេទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ ២០២១ នៅ ក្នុងភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ៕
ដោយ គា លីហ្សា