ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជំរុញរដ្ឋាភិបាលម៉ារ៉ុកឲ្យចូលរួមកាន់តែសកម្ម ក្នុងការធ្វើការជាមួយអាស៊ាន ដែលនឹងអាចពន្លឿនការស្នើសុំក្លាយជា ដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ក្នុងពេលឆាប់ៗខាងមុខនេះ ។
កាលពីរសៀលថ្ងៃទី២៥ មករា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ លោក ណាស៊ឺ ប៊ូរីតា រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៃប្រទេសម៉ារ៉ុក។

ក្រោយពីបានពិភាក្សាលើ ប្រធានបទមួយចំនួនមក លោករដ្ឋមន្រ្តីខ្មែរបង្ហាញការជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅមានសក្តានុពលច្រើន ដែលគួរចាប់យក។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «កម្ពុជាសង្ឃឹមថា នឹងអាចទាក់ទាញអ្នកវិនិយោគ និងទេសចរមកពីម៉ារ៉ុកឲ្យកាន់តែច្រើន ហើយខ្ញុំក៏បានជំរុញ រាជរដ្ឋាភិបាលម៉ារ៉ុកឲ្យចូលរួម កាន់តែសកម្មក្នុងការ ធ្វើការជាមួយអាស៊ានដែល នឹងអាចពន្លឿនការស្នើសុំក្លាយជា ដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ក្នុងពេលឆាប់ៗខាងមុខនេះ» ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
