ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានជូនដំណឹង ស្តីពីការ បញ្ចៀសចរាចយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសផ្លូវជាតិលេខ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចន្លោះម៉ោង ៦នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ខាងមុខ ។
ការផ្អាកចរាចរនេះ ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ ។ ដោយក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរជុំវិញ ទីតាំងប្រារព្ធពិធី ហើយយានយន្តគ្រប់ប្រភេទ ចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ។ ចំពោះយានយន្តចេញពីរាជធានីភ្នំពេញ ត្រូវបញ្ចៀសចរាចរឡើង ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តធ្វើដំណើរ ឆ្លងកាត់ស្ពានដែកបេឡេ ត្រូវង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ី ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ ៕