ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ករណីឆ្លងកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង បានឆ្លងចូលសហគមន៍ ចំនួន២៦៨នាក់ហើយ ។ នេះបើតាមប្រកាស របស់ក្រសួងសុខាភិបាលកម្ពុជា។
សម្រាប់ករណីរកឃើញ អ្នកឆ្លងអូមីក្រុងថ្មី ចំនួន៣៤នាក់ទៀត ក្នុងចំណោមនោះ ឆ្លងសហគមន៍ចំនួន ២៧នាក់ និងអ្នកដំណើរពីបរទេស ចំនួន៧នាក់ ខណៈជាសះស្បើយ ចំនួន១៩នាក់ និងគ្មានអ្នកស្លាប់ ។
គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១២១ ១៥០នាក់ អ្នកជាសះស្បើយចំនួន ១១៧ ២៨៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕