ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នេះ បានឃាត់ខ្លួន យុវជនសង្ស័យម្នាក់ និង បញ្ជួនទៅកាន់ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី រួមភេទជាមួយក្មេងស្រីម្នាក់ អាយុ១៤ ឆ្នាំ ដែលត្រូវជា គូសង្សារនឹងគ្នា ប្រព្រឹត្តនៅចំណុចក្រោយឆាក ប្រគំតន្រ្តីតាំងពិពណ៌ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ត្រូវបានធ្វើឡើង យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ហេង សុវេត ភេទស្រី អាយុ៣២ឆ្នាំ ដែល ត្រូវជាមីងជនរងគ្រោះ បន្ទាប់ពីជនសង្ស័យបាន ប្រព្រឹត្តអំពើល្មើស កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នៅចំណុចក្រោយឆាក ប្រគំតន្រ្តីតាំងពិពណ៌ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ចាន់ វាសនា (ហៅស្នា) ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ រស់នៅខេត្តក្រចេះ ។
ចំណែកជនរងគ្រោះ មានអាយុ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបសិស្សសាលា បឋមសិក្សា។
ជនសង្ស័យត្រូវបានជាប់ចោទពីបទ: រួមភេទជាមួយក្មេងស្រីអនីតិជន ហើយ ឥឡូវនេះ ត្រូវបានបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ គា លីហ្សា