ព័ត៌មានជាតិ

ឆ្នាំ២០២២នេះ ទូតអាមេរិកប្រចាំកម្ពុជា នឹងធ្វើការងារផ្ដោតលើ ប្រធានបទសំខាន់ចំនួន ៤

ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា នៅក្នុងឆ្នាំ២០២២នេះ អាមេរិកនឹងធ្វើកិច្ចការងារ ដោយផ្ដោតលើប្រធានបទសំខាន់ចំនួន ៤ ។

យោងតាមហ្វេសប៊ុក ស្ថានទូតអាមេរិក នៅថ្ងៃទី២៩ មករានេះ បានឲ្យដឹងថា ស្ថានទូតអាមេរិកនៅភ្នំពេញ ធ្វើពិធីផ្តើមការអបអរសាទរឆ្នាំ នៃទំនាក់ទំនងកម្ពុជាអាមេរិក២០២២ ឬ AmCam 2022 ជាមួយនឹងការពិធី និងការប្រគំតន្រ្តី ដោយមនុស្សមានការរក្សាគម្លាតគ្នា! ក្នុងឆ្នាំ២០២២ ទាំងមូល យើងនឹងធ្វើការអបអរ ទំនាក់ទំនងយូរអង្វែង រវាងសហរដ្ឋអាមេរិក និងប្រជាជន នៃប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ហើយនឹងធ្វើការជាមួយប្រទេសកម្ពុជា ក្នុងពេល ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន លើអាទិភាពរួមគ្នារបស់យើង។

លោកទូតអាមេរិកបញ្ជាក់ថា នៅឆ្នាំ នេះ ការងាររបស់យើងនឹងផ្តោត លើប្រធានបទចំនួន ៤ ដូចខាងក្រោមនេះ៖

១.AmCam CARES: ការវិនិយោគ របស់សហរដ្ឋអាមេរិក លើសុខភាព សុខមាលភាព និងវិបុលភាព សេដ្ឋកិច្ចនៃប្រជាជនកម្ពុជា និងប្រជាជន នៅទូទាំងតំបន់អាស៊ាន ។

២.AmCam ASPIRES: សហរដ្ឋអាមេរិកគាំទ្រសេចក្តីប្រាថ្នា របស់ប្រជាជន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការចង់មានអនាគតមួយ ដែលមានលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើន ។

៣.AmCam LEADS: កិច្ចសហការជាដៃគូ និងភាពជាអ្នកដឹកនាំ របស់សហរដ្ឋអាមេរិក នៅក្នុងការងើបឡើងវិញ ពីជំងឺមហារាតត្បាតជាសាកល និង ក្នុងការឆ្លើយតបទៅនឹង បម្រែបម្រួលអាកាសធាតុ ។

៤.AmCam CHAMPIONS: ការមានទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយនឹងមេដឹកនាំជំនាន់ក្រោយ នៅអាស៊ី អាគ្នេយ៍ ៕

To Top