ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២នេះ បានចាប់ និង ឃុំខ្លួន ជនត្រូវចោទ ប្រុស-ស្រី ចំនួន ៣នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ រក្សាទុក និង ជួញដូរគ្រឿង ប្រព្រឹត្តនៅចំណុច ជាប់វិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនត្រូវចោទទាំង៣នាក់ខាងលើនេះ មានឈ្មោះ ទី ១-ឈ្មោះ ចាន់ សីហា ហៅ កណ្តុរ ភេទប្រុសអាយុ ៣៧ ឆ្នាំ រស់នៅ ភូមិអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ទី២-ឈ្មោះ ពេជ្រ មុំ ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅ ភូមិអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ និង ទី ៣-ឈ្មោះ ញៀន សុខលាង ហៅ នាង ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ ក្រុងប៉ោយប៉ែត ។
ពួកគេត្រូវជាប់ចោពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចជាប់វិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបានថ្នាំងញៀនចំនួន ២២កូន កព្ចាប់, ថ្នាំប្រភេទគ្រាប់ពណ៌ក្រហម ០៦គ្រាប់ , ដបជក់១ ,បំពង់ប៊ឺតវែងខ្លីមួយចំនួន ,ដែកកេះ ចំនួន ៨ សំបកទែម៉ូម៉ែត្រ២៕
ដោយ គា លីហ្សា