ព័ត៌មានជាតិ

គណបក្សប្រជាជន ឃុំព្រៃគគីរ ស្រុកចន្ទ្រាបើកសន្និបាត​ បូកសរុបលទ្ធផល ការងារអាណត្តិទី៤ ឆ្នាំ២០១៧- ២០២២ និងលើកទិសដៅ អនុវត្តបន្តអាណត្តិទី៥

ស្វាយរៀង ៖ ដោយអនុវត្តតាមសេចក្តីសម្រេច របស់គណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រុមការងារចុះជួយឃុំព្រៃគគីរ ស្រុកចន្ទ្រា បានរៀបចំសន្និបាត បូកសរុបវាយតម្លៃលទ្ធផល នៃការអនុវត្ត កម្មវិធីនយោបាយ អភិវឌ្ឍន៍ឃុំព្រៃគគីរ អាណត្តិទី៤ឆ្នាំ២០១៧-២០២២ នឹងដាក់ចេញនូវគោល នយោបាយ របស់គណបក្សប្រជាជនកម្ពុជា អភិវឌ្ឍន៍ឃុំព្រៃគគីរ អាណត្តិទី ៥ ឆ្នាំ២០២២ -២០២៧។

ពិធីបើកសន្និបាតនេះ ស្ថិតក្រោមអធិបតីភាពលោក ឡុង តារា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំព្រៃគគីរ ស្រុកចន្ទ្រា និងលោក ហ៊ូ វតនៈ សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានការ ចូលរួមលោក លោកស្រី ជា អនុប្រធាន ក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំព្រៃគគីរ សមាជិកគណៈកម្មាធិការ គណបក្សស្រុក ឃុំ ចលនាស្ត្រីឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ ប្រធានក្រុមបក្ស ចំនួនជិត១០០នាក់ ។

លោកឡុង តារា បានថ្លែងផ្ដាំផ្ញើនូវការសាកសួរ សុខទុក្ខពីសម្ដេចតេជោហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែ នឹករលឹកដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងយកចិត្តទុកដាក់ដោះស្រាយ ទុក្ខលំបាក របស់សមាជិកនៅទូទាំងប្រទេស ។

លោកបានបន្ថែមថាសន្និបាតថ្ងៃនេះ គឺអនុវត្តតាមសេចក្តីសម្រេច របស់គណបក្សប្រជាជនកម្ពុជា ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។

ជាមួយគ្នានេះលោកឡុង តារាក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលគណ បក្សឃុំ រួមគ្នា សម្រេច បាន នាពេលកន្លងមក និងក៏បានធ្វើការ ណែនាំទៅ លើផែនការសកម្មភាពការ ងារ ដែលត្រូវអនុវត្តបន្ត ព្រមទាំងលើក ឡើង ឆ្លុះ បញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទ ពិសោធន៍ សំដៅឈាន ទៅ ទទួលបានជោគជ័យ នា អំឡុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នាពេលខាង មុខផងដែរ។

លោក បានក្រើន ររំលឹកដល់សមាជិកបក្ស និងក្រុមបក្សទូទាំងឃុំ ត្រូវបន្តធ្វើបច្ចុប្បន្នភាព បញ្ជីក្រុមឲ្យបានច្បាស់ លាស់ និងបន្តរក្សាឲ្យ បាននូវចលនារបស់បក្ស ក្នុងមូលដ្ឋានដែលធ្លាប់ ធ្វើសកម្មភាពជាប្រចាំ កន្លងមកដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្ម ភាពឆ្ពោះទៅមូលដ្ឋាន សំដៅបម្រើផល ប្រយោជន៍ ប្រជា ពលរដ្ឋប្រកប ដោយភាពទទួល ខុសត្រូវខ្ពស់ ពិសេសទាក់ ទាញ នូវទំនុកចិត្តលើ ការ ដឹក នាំអភិវឌ្ឍន៍ប្រទេសរបស់ គណបក្ស ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងបន្តគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្ត្រី នៅពេលអនាគត ។

នៅក្នុងឪកាសនោះ លោកហ៊ូ វតនៈ ក៏បានថ្លែង អរគុណ ចំពោះស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច របស់គណៈកម្មាធិការគណបក្ស ព្រមទាំងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សទាំងអស់ ក្នុងឃុំដែលសម្ដែងនូវឆន្ទៈគាំទ្រ គណបក្សប្រជាជនកម្ពុជានិងរួមគ្នា អនុវត្តដោយជោគជ័យកម្មវិធីនយោបាយ របស់គណបក្សផងដែរ ៕

To Top