ស្វាយរៀង ៖ លោកហុង ឡុង ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿ និងលោកសរ សុដានី ប្រធានក្រុមកាងារថ្នាក់ក្រុង ចុះជួយ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានអញ្ជើញបើកសន្និបាត បូកសរុបវាយតម្លៃលទ្ធផល នៃការអនុវត្ត កម្មវិធីនយោបាយ អភិវឌ្ឍន៍ សង្កាត់ស្វាយតឿ អាណត្តិទី៤ឆ្នាំ២០១៧-២០២២ នឹងដាក់ចេញនូវគោល នយោបាយ របស់គណបក្សប្រជាជនកម្ពុជា អភិវឌ្ឍន៍សង្កាត់ស្វាយតឿ អាណត្តិទី ៥ ឆ្នាំ២០២២ -២០២៧។
លោក ហុងឡុង ប្រធានក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿ បានថ្លែងផ្ដាំផ្ញើនូវការសាកសួរ សុខទុក្ខ ពីលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនអនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តស្វាយរៀង ដែលជានិច្ចកាលលោកស្រី តែងតែ នឹករលឹកដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ និងយកចិត្តទុកដាក់ដោះស្រាយ ទុក្ខលំបាក របស់សមាជិកនៅទូទាំងខេត្ត ។
លោកបន្តបានបន្ថែមថា សន្និបាតថ្ងៃនេះ គឺអនុវត្តតាមសេចក្តីសម្រេច របស់គណបក្សប្រជាជនកម្ពុជា ស្ដីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។
លោក បានក្រើន ររំលឹកដល់សមាជិកបក្ស និងក្រុមបក្សទូទាំងឃុំ ត្រូវបន្តធ្វើបច្ចុប្បន្នភាព បញ្ជីក្រុមឲ្យបានច្បាស់ លាស់ និងបន្តរក្សាឲ្យ បាននូវចលនារបស់បក្ស ក្នុងមូលដ្ឋានដែលធ្លាប់ ធ្វើសកម្មភាពជាប្រចាំ កន្លងមកដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្ម ភាពឆ្ពោះទៅមូលដ្ឋាន សំដៅបម្រើផល ប្រយោជន៍ ប្រជា ពលរដ្ឋប្រកប ដោយភាពទទួល ខុសត្រូវខ្ពស់ ពិសេសទាក់ ទាញ នូវទំនុកចិត្តលើ ការ ដឹក នាំអភិវឌ្ឍន៍ប្រទេសរបស់ គណបក្ស ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងបន្តគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅពេលអនាគត ។
នៅក្នុងឪកាសនោះ លោកសរសុដានី ប្រធានក្រុមកាងារថ្នាក់ក្រុងចុះមូលដ្ឋានសង្កាត់ស្វាយតឿ ក៏បានថ្លែង អរគុណ ចំពោះស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច របស់គណៈកម្មាធិការគណបក្សសង្កាត់ស្វាយតឿ ព្រមទាំងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សទាំងអស់ ក្នុងសង្កាត់ដែលសម្ដែងនូវឆន្ទៈគាំទ្រ គណបក្សប្រជាជនកម្ពុជានិងរួមគ្នា អនុវត្តដោយជោគជ័យកម្មវិធីនយោបាយ របស់គណបក្ស ។
ជាមួយគ្នានេះ លោក សរសុដានី ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលគណ បក្សសង្កាត់ រួមគ្នា សម្រេច បាន នាពេលកន្លងមក និងក៏បានធ្វើការ ណែនាំទៅ លើផែនការសកម្មភាពការ ងារ ដែលត្រូវអនុវត្តបន្ត ព្រមទាំងលើក ឡើង ឆ្លុះ បញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទ ពិសោធន៍ សំដៅឈាន ទៅ ទទួលបានជោគជ័យ នា អំឡុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នាពេលខាង មុខផងដែរ៕