ភ្នំពេញ ៖ ក្មេងប្រុសអាយុ ១៣ឆ្នាំ ចេញឆក់កាបូបទាំងព្រឹក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាក្មេងប្រុស ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប នៅមុខព្រលានយន្តហោះ តែត្រូវសមត្ថកិច្ចចាប់បានម្នាក់ និងម្នាក់ទៀត បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍ ដើម្បីវែកមុខជនសង្ស័យម្នាក់ទៀត យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
