ភ្នំពេញ៖ លោក កៅ ថាច ប្រធានយុវជនបង្គោល គណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ពិធីប្រកាសសុពលភាព ក្រុមការងារជនបង្គោល ចលនាយុវជនស្រុកខកណ្តាល ដែលទើបកែសម្រួលថ្មី និងប្រកាសបញ្ចូលសមាជិកបក្សថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជូនរង្វាន់ជ័យលាភី សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ និទ្ទេស A ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ ក្រុមការងារចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅទីស្នាក់ការគណបក្ស ស្រុកខ្សាច់កណ្តាល។


គួរឲ្យដឹងថា សមាជិកយុវជនថ្មី នាឱកាសនេះ មានចំនួន ៤១០នាក់ ។ ក្នុងឱកាសនេះគណៈអធិបតីបានប្រគល់ម៉ូតូ Honda Dream C125 ស៊េរីថ្មីម្នាក់មួយគ្រឿង និងមួកការពារម្នាក់មួយ ជូនដល់សិស្សនិទ្ទេស A ទាំង២៩នាក់ ក្នុងនោះស្រុកខ្សាច់កណ្តាល ចំនួន១៧នាក់ ។ ក្រៅពីនេះក៏មានការយកចិត្តទុកដាក់ លើសិស្សនិទ្ទេស B, C និង D ផងដែរ តាមរយៈការផ្តល់ជាថវិកាមួយចំនួន។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន តាមវិទ្យាល័យមួយចំនួន៕







