ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយទទួលបានការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសធ្វើបទសម្ភាសន៍ និងពិគ្រោះយោបល់ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពីការវាយតម្លៃលើកម្មវិធី ផ្ដល់មូនិធិរបស់ SIDA សម្រាប់ការងារពង្រឹងអភិបាលកិច្ច ក្នុងស្រុក ដើម្បីផ្ដល់សេវាសង្គម និងកិច្ចគាំពារសង្គមសម្រាប់កុមារ និងស្ដ្រីងាយរងគ្រោះនៅកម្ពុជា និងកម្មវិធីរួមរបស់អង្គការសហប្រជាជាតិ សម្រាប់គាំទ្រក្របខណ្ឌ គោលនយោបាយជាតិ គាំពារសង្គមនៅកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ។
កិច្ចសម្ភាសន៍ និងពិគ្រោះយោបល់ខាងលើនេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលសំខាន់ៗ ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ ប.ស.ស. និងកិច្ចគាំពារសង្គមនៅកម្ពុជា សម្រាប់ការវាយតម្លៃ លើកម្មវិធីផ្តល់មូលនិធិ របស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត លើកម្មវិធីចំនួនពីររួមមាន (១) ការពង្រឹងអភិបាលកិច្ចក្នុងស្រុក ដើម្បីផ្តល់សេវាសង្គម និងកិច្ចគាំពារសង្គមសម្រាប់កុមារ និងស្ត្រីងាយរងគ្រោះនៅកម្ពុជា និង (២) កម្មវិធីរួមរបស់អង្គការសហប្រជាជាតិ សម្រាប់គាំទ្រក្របខណ្ឌ គោលនយោបាយជាតិ គាំពារសង្គមនៅកម្ពុជា។
សូមបញ្ជាក់ថា៖ កិច្ចសម្ភាសន៍ និងពិគ្រោះយោបល់ខាងលើ ត្រូវបានរៀបចំឡើង ដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានវត្តមានអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃគ្រប់នាយកដ្ឋានពាក់ព័ន្ធ នៃ ប.ស.ស. និងតំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) សរុបចំនួន ១៥ រូប ៕