ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៤ ឬដូសជំរុញ រួចរាល់ហើយ នៅមណ្ឌលសុខភាពរវៀង ឃុំរវៀង ស្រុកសំរោង ខេត្ត តាកែវ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
ភ្ជាប់នឹងការចាក់វ៉ាក់សាំងដូសទី៤នេះរួចហើយ លោក សយ សុភាព ក៏មិនភ្លេចថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រទេសជាមិត្តដែលបានយកចិត្តទុកដាក់ចំពោះសុខភាព និង អាយុជីវិត ប្រជារាស្ត្រ ក្នុងការផ្តល់វ៉ាក់សាំង ។
ជាមួយគ្នានេះ លោកនៅតែប្រកាន់ខ្ជាប់ នូវគោរពជាប់ជានិច្ច តាមការណែនាំអំពីវិធានការណ៍សុខភាព គឺ៣កុំ ៣ការពារ ស្តីពីការទប់ស្កាត់ និងបង្ការជំងឺកូវីដ ៕