រ៉ូម៖ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានស្បថចូលកាន់តំណែង ដោយសម្ពោធអាណត្តិទីពីររយៈពេល ៧ឆ្នាំរបស់លោកបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការបោះឆ្នោតឡើងវិញរបស់លោក ដែលសភាបានបោះឆ្នោតដោយសំឡេងភាគច្រើន យ៉ាងទូលំទូលាយនៅថ្ងៃទី២៩ ខែមករាបានកើតឡើងបន្ទាប់ពី កងកម្លាំងនយោបាយសំខាន់ៗរបស់ប្រទេសនេះបរាជ័យ ក្នុងការស្វែងរកកិច្ចព្រមព្រៀង ស្តីពីអ្នកស្នងតំណែងដែលអាចធ្វើទៅបាន។
ទោះបីជាមានការស្ទាក់ស្ទើរ ដំបូងក៏ដោយលោក Mattarella បានទទួលយក ដើម្បីបម្រើអាណត្តិទីពីរ ដោយលើកឡើងពី”អារម្មណ៍នៃការ ទទួលខុសត្រូវក្នុងអំឡុងពេល (បច្ចុប្បន្ន) សុខភាព និងគ្រាអាសន្នសេដ្ឋកិច្ច” ដែលភ្ជាប់ទៅនឹងជំងឺរាតត្បាត។
លោកបានសង្កត់ធ្ងន់វាម្តងទៀត នៅពេលបើកសុន្ទរកថារបស់លោកនៅថ្ងៃព្រហស្បតិ៍ថា “សភា និងតំណាងប្រចាំតំបន់បានធ្វើការជ្រើសរើសរបស់ពួកគេ វាគឺជាការហៅកាតព្វកិច្ចថ្មី និងមិននឹកស្មានដល់សម្រាប់ខ្ញុំ ដែលខ្ញុំមិនអាច និងខ្ញុំមិនចង់ជៀសវាង” ។
សុន្ទរកថាស្បថចូលកាន់តំណែង របស់លោកនៅចំពោះមុខសភាត្រូវបានស្វាគមន៍ ដោយសំឡេងទះដៃយ៉ាងយូរ និងការឈរបញ្ចេញមតិជាវិជ្ជមាន។ ថ្លែងទៅកាន់សមាជិកសភា លោក Mattarella បានសង្កត់ធ្ងន់លើ តម្រូវការឯកភាពរបស់ប្រទេសក្នុងដំណាក់កាល នៃការស្តារឡើងវិញពីជំងឺរាតត្បាត ហើយបានគូសបញ្ជាក់ពី អាទិភាពមួយចំនួន ដែលត្រូវដោះស្រាយនាពេលខាងមុខ រួមទាំងកំណែទម្រង់ទូលំទូលាយនៃប្រព័ន្ធតុលាការផងដែរ៕
ដោយ ឈូក បូរ៉ា