ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៦នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងនោះចូលសហគមន៍៦៤នាក់ និងពីបរទេស២នាក់ ខណៈជាសះស្បើយ ចំនួន៩៨នាក់ និងគ្មានអ្នកស្លាប់ ។
គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២១ ៥៥០នាក់ អ្នកជាសះស្បើយចំនួន ១១៧ ៩១៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕