ភ្នំពេញ ៖ នៅវេលាម៉ោង០២និង១០ នាទីទៀបភ្លឺ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង និងមនុស្សបានរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីនេះរងការខូចខាត ផ្ទះថ្មក្រោម ឈើលើទំហំ ១២x១៥ម៉ែត្រ ទាំងស្រុង ក្នុងនោះ របួសមនុស្សចំនួន០៤ នាក់ របួសធ្ងន់ ចំនួន០២នាក់ របួសស្រាលចំនួន០២ នាក់ ។
ចំពោះមូលហេតុ ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
