នយោបាយ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីការរង់ចាំ ធ្វើការយ៉ាងជិតស្និទ និងជួបលោក ចូ បៃដិន ដោយផ្ទាល់នៅវ៉ាស៊ីនតោន

ភ្នំពេញ៖ ជាការឆ្លើយតបទៅលោក លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានផ្ញើលិខិតជូន លោក ចូ បៃដិន ដែលបានអញ្ជើញ សម្តេច ចូលរួម ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលខាងមុខនេះ។

សម្ដេចតេជោ បញ្ជាក់ថា «ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន»។

សម្ដេចតេជោ មានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយ សម្រាប់យើងផ្លាស់ប្តូយោបល់គ្នាថា តើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការ អាស៊ាន-សហរដ្ឋអាមេរិក រីកចំរើន​ទៅមុខបន្ថែមទៀត។ សម្តេច ក៏បានបញ្ជាក់អំពីការទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ចូ បៃដិន និងជួបជាមួយលោក ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top