ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យប្រឡងចូលរៀននិស្សិតជំនាន់ទី២ នៅសល់ត្រឹមតែ រយៈពេល០៥ថ្ងៃទៀតប៉ុណ្ណោះ។
សិស្សានុសិស្សទាំងអស់ អាចដាក់ពាក្យប្រឡងតាម ប្រព័ន្ធអនឡាញបាន។ លក្ខណ្ឌដាក់ពាក្យតាមប្រព័ន្ធអនឡាញចូល https://exam.tsipwt.edu.kh/?r=o ឬ ស្កេនQR Code ។
ដោយឡែកឯកសារភ្ជាប់រួមមាន ៖ រូបថត 4 x 6 (ពាក់អាវសឬអាវធំ មានក្រវ៉ាត់ក ផ្ទៃខាងក្រោយពណ៍ខៀវ), សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របណ្តោះអាសន្ន ឬលទ្ធផលផ្លូវការ ប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា៕



