ព័ត៌មានជាតិ

Update ៖ សម្តេចតេជោ ប្រតិកម្មសំដី ជេម សុខ និយាយថា បើមានសង្គ្រាម ជាមួយអាមេរិក សុខចិត្តកាន់អាវុធ មកវាយខ្មែរ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ចេញប្រតិកម្ម នឹងការប្រើពាក្យពេជន៍ មិនសមរម្យរបស់អ្នកវិភាគ នៅសហរដ្ឋអាមេរិក គឺលោក សុខ សុគន្ធ ឬហៅជេម សុខ ពាក់ព័ន្ធនឹងថា បើមានសង្គ្រាមរវាងកម្ពុជា និងអាមេរិក សុខចិត្តកាន់អាវុធ មកវាយប្រហារខ្មែរ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃ៧ កុម្ភៈ សម្តេតេជោបានបញ្ជាក់ថា “ញុះហ្នឹងញុះឲ្យខ្ញុំជេរ ព្រោះក្នុងទំនាក់ទំនងខ្ញុំ ជាមួយគាត់(ជេម សុខ)ច្បាស់ណាស់ថា លោកធ្លាប់ថា ខ្ញុំជាផ្កាយព្រឹក កាលណាលោកបង់មិនពេញចិត្តហៅខ្ញុំ ទៅធាក់ប៉ុន្មានជើងទៅ ។ គាត់បញ្ជូនស្អីៗមកឲ្យខ្ញុំ ហើយខ្ញុំក៏បញ្ជូនទៅឲ្យគាត់។ ខ្ញុំ និងជេមសុខ ទាក់ទងគ្នា ហីកុំទៅជ្រុលហួស រហូតដល់ថា បើមានសង្រ្គាមរវាងកម្ពុជា និងអាមេរិក គាត់កាន់កាំភ្លើង ឲ្យអាមេរិកដើម្បីវ៉ៃកម្ពុជា ។ សំដីនេះ ប្រតិកម្មទាំងខ្មែរ និងក្រៅស្រុកតែម្តង ។ ខ្ញុំសូមជូនពរឲ្យជំងឺរបស់ប្អូន បានឆាប់ជាអាជំងឺប្អូន ដែលទើបវះកាត់ពោះវៀននោះ»។

សម្តេចតេជោបន្តថា ជេម សុខនិយាយបែបនេះខុសហើយ ហើយក៏សូមផ្តាំទៅវិញថា «ប្អូនអន់ជាតិរិច្ឆានទៀត ពីព្រោះសត្វតិរិច្ឆាន គង់ស្គាល់សំបុករបស់វា ប៉ុន្តែប្អូនបានសញ្ជាតិបរទេស ប្អូនមិនគួរប្រើភាសានេះទេ! បើទោះបីប្អូនមិននិយាយ ក៏គ្មានអ្នកណាថាប្អូនគរដែរ ប៉ុន្តែបើឃើញថា ចាប់ពីកាត់ពោះវៀនមក បើទោះបីនិយាយថារស់មិនយូរទេ…»។

សម្តេចបានលើកឡើងថា អ្វីដែលជេម សុខនិយាយគឺជាការប្រមាថ មើលងាយដល់ជាតិសាសន៍ខ្មែរទាំងមូល។

សម្តេចនាយករដ្ឋមន្រ្តីលើកឡើងទៀតថា “គោលដៅរបស់លោកជេម សុខ គឺឲ្យខ្ញុំជេរគាត់ ដោយពេលនិយាយតាមទូរស័ព្ទ និងសំឡេងតេឡេក្រាមផង ខ្ញុំមិនបានចាំជេរទេ ហើយកុំធ្វើបែបហ្នឹង។ ការធ្វើបែបនេះ ដើម្បីទាញពួកប្រឆាំងចូល មកបក្សប្រជាជនកម្ពុជា ។ ប៉ុន្តែអ្វីដែលធ្វើនេះមិនចាំបាច់ទេ ដោយសារពួកប្រឆាំង បានស្លាប់អស់ហើយ”។

បើតាមសម្តេចតេជោ គឺលោក ជេម សុខ មានទំនាក់ទំនងជាមួយ សម្តេចច្រើនណាស់ ពីព្រោះកន្លងមក ឲ្យតែមានឃ្លីវីឌីអូ គាត់បញ្ជូនមកសម្តេច ហើយសម្តេចក៏បានបញ្ជូនទៅវិញដែរ។ សម្តេចបន្តថា លោក ជេម សុខបានចាត់ទុកសម្តេច ជាការផ្កាយព្រឹក ប៉ុន្តែហេតុអ្វីបានជាគាត់ធ្វើបែបនេះ ជាមួយសម្តេច ឬផ្កាយព្រឹកអីចឹង ។ សម្តេចតេជោ ក៏បានលើកឡើងថា កាលពីដើមឡើងជេម សុខ ក៏មានការជេរសម្តេចដែរ តែសម្តេច មិនប្រកាន់ទោសពៃអ្វីទេ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top