កំពង់ចាម ៖អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយដៃគួរអភិវឌ្ឍន៍ ដើម្បីកែប្រែសួនច្បារមាត់ទន្លេ ឲ្យទៅជាតំបន់ទេសចរណ៍ ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ថែមមួយកម្រិតទៀត នៅក្នុងក្រុងកំពង់ចាម ។
តាមគម្រោងប្លង់ ដែលគ្រោងនឹងអភិវឌ្ឍ សួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនោះ មានដូចជា កន្លែងអាហារដ្ឋានលើទឹក , បឹងហ្គាឡូ និងអាហារដ្ឋាន សម្រាប់ភ្ញៀវជួលស្នាក់នៅ , ក្លឹបហាត់ប្រាណ , ផាប់ , សួនច្បារ , សួនបន្លែ , កន្លែងថតរូប ,កន្លែងជិះឡានបុកគ្នា , កន្លែងភិចនិច នឹងកញ្ចុះអង្គុយលេង , ផ្សារអាហារ , ក្លឹបរាំកំសាន្ត ។
បន្ទាប់ពីបានពិភាក្សា ជាមួយថ្នាក់ដឹកនាំនិងអ្នកវិនិយោគ ទាក់ទិនទៅនឹងគម្រោងប្លង់ខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចឲ្យម្ចាស់ វិនិយោគធ្វើការកែប្រែប្លង់ នូវទីកន្លែងសាងសង់មួយចំនួន នឹងលើកយកមកពិភាក្សាម្ដងទៀត នៅពេលក្រោយ ៕