ភ្នំពេញ ៖ កម្មកររោងចក្រ ដេរកាបូប ហាធ័រ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ជិត ១០០ នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។ នេះបើយោងតាម unionwebs.org ។

បើតាមប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តតាកែវ លោក ម៉ឹង វីរីយ៉ា បានឲ្យដឹងថា ពិតជាមានករណីកម្មករដួលសន្លប់នៅរោងចក្រខាង លើពិតប្រាកដមែន ដោយ មូលហេតុ នៃការ ដួលសន្លប់នេះ គឺ ពុំទាន់ ដឹង និងរកឃើញពិត ប្រាកដ នៅឡើយទេ ខណៈមាន កម្មករខ្លះ បានប្រាប់ឱ្យដឹងថា ពួកគេមានអាការៈធេងធោង និង វិលមុខ ពេលកំពុងបម្រើការងារ ។

កម្មករទាំងអស់ដែល ដួលសន្លប់ ត្រូវបានអាជ្ញាធរបញ្ជូន ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ដោយស្ថានភាពជំងឺរបស់ ពួកគេបច្ចុប្បន្ន មានភាពល្អប្រសើរ ជា បណ្ដើរៗ ហើយអាជ្ញាធរមន្រ្តីសុខាភិបាល និងមន្រ្តីមន្ទីរការងារ កំពុងចុះទៅ ទីតាំង រោងចក្រ ដើម្បី ពិនិត្យរកមូលហេតុនៃការដួលសន្លប់នេះ៕


