ព័ត៌មានជាតិ

អាមេរិក ចេញសារព្រមាន ដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ី ដើម្បីព្រមានចិន

បរទេស៖ ចិនគួរតែប្រុងប្រៀបខ្លួន នឹងភាពតក់ស្លុត ពីការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើប្រទេសរុស្ស៊ី ប្រសិនបើកងទ័ពរបស់ទីក្រុងមូស្គូ ចាប់ផ្តើមការលុកលុយចូលអ៊ុយក្រែន។

មន្ត្រីកំពូលម្នាក់របស់ទីក្រុងវ៉ាស៊ីនតោន បានព្រមានបែបនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួន ជាមួយវិមានក្រឹមឡាំង ប្រឈមមុខនឹងសម្ពាធ របស់លោកខាងលិច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាផ្នែកមួយនៃការបង្ហាញខ្លួន នៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យ, ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានដាក់ចេញនូវទស្សនៈរបស់គាត់ លើវិសាលភាពនៃវិធានការ ដែលមានសក្តានុពលប្រឆាំង នឹងទីក្រុងម៉ូស្គូ និងរបៀបដែលពួកគេនឹងមានអារម្មណ៍ នៅកន្លែងផ្សេងទៀត នៅទូទាំងពិភពលោក។

លោកបាននិយាយថា “យើងជឿថា ទីក្រុងប៉េកាំងនឹងបញ្ចប់ នូវការចំណាយមួយចំនួន នៃការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន” ដោយបន្ថែមថា ប្រទេសចិន “គួរតែគណនា ដូចដែលពួកគេពិចារណា ពីការចូលរួមរបស់ពួកគេ ជាមួយរដ្ឋាភិបាលរុស្ស៊ី ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ” ។

យោងតាមលោក Sullivan វិធានការដាក់ទណ្ឌកម្ម “នឹងទៅដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី ដែលជាការពិតណាស់ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចចិនផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top