Covid-19

កូវីដ៖ ឆ្លងថ្មី​ ២២៣នាក់ទៀត ជាអូមីក្រុង ខណៈជា៥៨នាក់ និងគ្មានអ្នកស្លាប់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំ​នួន២២៣នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ឆ្លងចូលសហគមន៍​ ចំនួន២១៨នាក់ ខណៈអ្នកជាសះស្បើយ ចំនួន៥៨នាក់ និងគ្មានអ្នកស្លាប់ ។

គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២២ ២០៦នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៣៤៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥ នាក់៕

To Top