ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ស្វាត្រោស ស្ថិតនៅក្នុងក្រុមប្រភេទ មានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជី ក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ នៅលើពិភពលោក ។
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-09_13-21-19-1024x576.jpg)
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ កុម្ភៈនេះ ក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា កាលពីពេលថ្មីៗនេះ តាមរយៈកាម៉េរាស្វ័យប្រវត្តិ ដែលក្រុមជំនាញបរិស្ថាន ថតបានស្វាត្រោសកំពុងរស់នៅ ដោយសុខសាន្តនៅក្នុងព្រៃកម្ពុជា។
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-09_13-21-24-1-1024x576.jpg)
ក្រសួងបន្ថែមថា ស្វាត្រោស មានឈ្មោះអង់គ្លេស៖ Long-tailed Macaque និងឈ្មោះវិទ្យាសាស្រ្ត៖ Macaca fascicularis)។ ស្វាប្រភេទនេះមានក្បាល និងកន្ទុយពណ៌ចាស់ជាងចំហៀង នៃដងខ្លួនដែលមានពណ៌ភ្លឺរលោង។ កន្ទុយមានប្រវែង១/៣ នៃប្រវែងក្បាល-ដងខ្លួន ហើយមានកន្ទុយកោង ជាទម្ពក់បះទៅលើ។ ដោយឡែក នៅលើក្បាលមានក្រយ៉ៅ ពណ៌ត្នោតចាស់ ដែលមានរោមខ្លីបះត្រង់ៗ មើលទៅរាងដូចមួកកាតិប ។
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-09_13-21-27-1024x576.jpg)
ក្រសួងបរិស្ថានបញ្ជាក់ថា ស្វាត្រោសរស់នៅក្នុងតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃល្បោះ ដោយនៅជាហ្វូងមានចំនួនចាប់ពី ៥-៦ក្បាល ឬអាចរហូតដល់ ៤០ក្បាល ។ សត្វស្វាប្រភេទនេះ មានវត្តមាន នៅស្ទើរគ្រប់ទីកន្លែងក្នុងតំបន់ព្រៃ នៃប្រទេសកម្ពុជា លើកលែងតែតំបន់ព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ៕
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-09_13-21-31-1-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-09_13-21-34-1-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)