ព័ត៌មានជាតិ

ឃុំខ្លួនបុរសត្រូវចោទ៦ នាក់ ពាក់ព័ន្ធការសម្លាប់ ក្រុមគ្រួសារព្នង៥នាក់ ដោយចោទថា គ្រួសារអាប-ធ្មប់ នៅខេត្តមណ្ឌលគីរី

ភ្នំពេញ៖ ចៅក្រមស៊ើប សាលាដំបូងខេត្តមណ្ឌលគីរី កាលពីរសៀលថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានសម្រេចឃុំ ជនត្រូវចោទ ចំនួន៦នាក់ ជាប់ពាក់ព័ន្ធនឹងឃាតកម្ម គិតទុកជាមុន ដោយសម្លាប់ជនជាតិ ភាគតិចព្នង ចំនួនមួយគ្រួសារ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៥នាក់ និង របួសធ្ងន់ម្នាក់ ប្រព្រឹត្ត នៅចំណុច ស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តមណ្ឌលគីរី បានអោយដឹងថា ជនត្រូវចោទទាំង ៦ នាក់ ខាងលើនេះមាន៖ ១-ឈ្មោះ នួន វ ណ្ណា ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ ( មេខ្លោងដែលបញ្ជាឲ្យសម្លាប់) ។ ទី ២-ឈ្មោះធី ម្ពៀត ហៅ ព្សឹត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិព្នង ( ជនដៃដល់ ) ។ ទី៣- ឈ្មោះរឹម ធា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ( ជន ដៃដល់ ) ។ ទី៤- ឈ្មោះនឹម ខ្លា ខឹន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ( ជន ដៃដល់ ) ។ ទី ៥-ឈ្មោះធី ព្យឹត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង ( ជនដៃដល់ ) ។ និងទី៧-ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ព្នង ( អ្នកបញ្ជាឲ្យសម្លាប់ ) ។

ពួកគេត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី សម្រេចចោទប្រកាន់ ៖ ១-ឈ្មោះ រឹម ធា ភេទប្រុស អាយុ ២៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។ ២- ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ ចោទពីបទ: អ្នកផ្តើមគំនិត ក្នុងអំពើឃាតកម្មគិតទុក ជាមុន តាមមាត្រា ២៨ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។៣- ឈ្មោះ ចន្ធី ផ្វិត ភេទប្រុស អាយុ១៤ឆ្នាំ ចោទពីបទ: ឃាតកម្មគិតទុកជាមុន តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។៤- ឈ្មោះ ចន្ធី ភ្វិត ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ: ឃាតកម្មគិតទុកជាមុន តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ ៥-ឈ្មោះ ខ្លឹង ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ ៦-ឈ្មោះ នឹម រខិន ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ: ឃាតកម្មគិតទុកជាមុន តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

ពួកគេអាចប្រឈមនឹងការជាប់គុក ក្នុង ម្នាក់ៗ អស់មួយជីវិត ប្រសិនបើ តុលាការ រកឃើញពី ពិរុទ្ធភាព។

ពួកគេត្រូវ បានកម្លាំងសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុច ស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៕

ដោយ: លីហ្សា

To Top