ព័ត៌មានជាតិ

ប្រជាជនខេត្តឧត្តរមានជ័យ មានចំនួនតិច បើច្បាំងអាចចាញ់ តែទ័ពខ្មែរ ទាំងមូលខ្លាំង

ភ្នំពេញ៖ អភិបាលរង ខេត្តឧត្តរមានជ័យ គូបញ្ជាក់បញ្ជាក់ថា ចំនួនប្រជាពលរដ្ឋ នៅក្នុងខេត្ត មានចំនួនតិច បើធៀបនឹងខេត្តផ្សេងៗរបស់កម្ពុជា ធ្វើឲ្យមានការព្រួយបារម្ភប្រសិន បើជាចំនួនទាហានវិញ មានចំនួនតិច បារម្ភខ្លាចច្បាំងចាញ់គេ តែថាទ័ពខ្មែរ ទាំងមូលខ្លាំង។


ថ្ងែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រុមប្រឹក្សា ឃុំសង្កាត់ នៃខេត្តឧត្តរឧត្តរមានជ័យ លោកស្រី មិន ធារី អភិបាលរងខេត្ត បានធ្វើការគូសបញ្ជាក់ថា អត្រាកំណើនរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ មានចំនួនត្រឹមតែ ៤​,៤ ភាគរយតែប៉ុណ្ណោះ និងចំនួនប្រជាជន សរុបមានតែជាង ២៦ ម៉ឺននាក់ ដែលចំនួននេះ មានតិចនៅឡើយ ។ លោកស្រី ក៏មានការព្រួយបារម្ភ ទៅលើបញ្ហានេះផងដែរ ប៉ុន្តែយ៉ាងណាដោយសារតែបញ្ហាសេដ្ឋកិច្ច ធ្វើឲ្យកំណើនប្រជាពលរដ្ឋ នៅក្នុងខេត្តឧត្តរមានជ័យមានចំនួនតិចនៅឡើយ។

តែទោះបីជាយ៉ាងណាក៏ដោយ លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ដោយសារតែបញ្ហាជំងឺ covid-19 បន្តអូសបន្លាយនោះ ធ្វើឲ្យចំនួនអ្នកចំណាកស្រុក ទៅកាន់ប្រទេសថៃ គីមិនមាននោះទេ ដោយសារតែអាជ្ញាធរបានបិទច្រកទ្វារព្រំដែនអន្តរជាតិទាំងបី មិនឱ្យមានមនុស្ស ចេញចូល លើកលែងតែទំនិញ ដែលក្នុងនោះមានតែច្រកអន្តរជាតិចំនួនពីរ ក្នុងចំណោមច្រក៣ គឺនៅតែបន្ត សម្រាប់ការផ្លាស់ប្ដូរ ទំនិញរវាងប្រទេសទាំង២ កម្ពុជា ថៃ តែប៉ុណ្ណោះ៕

To Top