ព័ត៌មានជាតិ

ប្អូនវាយ សម្លាប់បងបង្កើត ដោយសារ ទំនាស់ពាក្យសម្ដី កន្លែងផឹកស៊ី

ខេត្តសៀមរាប ៖ បុរសជាប្អូនបង្កើត របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម វាយសម្លាប់បងប្រុសបង្កើត កាលពីវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្ងានពង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ច ៖ ជនសង្ស័យឈ្មោះតាប់ ជុង ភេទប្រុសអាយុ ២៩ឆ្នាំ (ជាប្អូនបង្កើតរបស់ជនរងគ្រោះ) មុខរបរធ្វើស្រែ រស់នៅចំណុចភូមិកើតហេតុ ចំណែកជនរងគ្រោះឈ្មោះ តាប់ យាង ភេទប្រុសអាយុ ៤៥ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្ន នៅភូមិរំដួល ឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ និងជនសង្ស័យជាបង ប្អូនបង្កើតនិងគ្នា ដោយជនរងគ្រោះ បានមកលេងជាមួយម្តាយ នៅភូមិឃុំកើតហេតុ រួចក៏បានផឹកស្រា ជាមួយគ្នាតាំងពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ លុះដល់ម៉ោងកើតហេតុ ដោយជនសង្ស័យ និងជនរងគ្រោះ ស្រវឹងស្រា ហើយមានទំនាស់ពាក្យសម្ដីនិងគ្នា ក្រោយមកជនរងគ្រោះ ក៏បានក្រោកដើរចេញពីកន្លែងផឹក ទៅអង្គុយលើគ្រែមុខផ្ទះ ពេលនោះជន សង្ស័យបាននិយាយថា «ជនរងគ្រោះកំពុងនិយាយដើមខ្លួន» ពេលនោះជនសង្ស័យ និយាយបន្តទៀតថា៖ អញនិងវ៉ៃហ្អែងអោយងាប់ ភ្លាមនោះជនសង្ស័យក៏ក្រោកពីកន្លែងផឹក រួចដើរសំដៅទៅជិត ជនរងគ្រោះ ហើយក៏បានបោកកែវ និងជើង សរសរ រួចបានរើសយកឈើជ្រុង បាន១ដើមប្រវែង ១.២ម៉ែត្រ វាយទៅលើជនរងគ្រោះ ចំក្បាលផ្នែកខាងក្រោយ ផ្នែកស្តាំ១ឈើជ្រុង ប្រវែង ០៦សម ជំរៅ ៣,១សម និងចំ ក្បាលផ្នែកខាងក្រោយខាងឆ្វេង១ឈើជ្រុង ប្រវែង ០៦សម ជំរៅ ៣•២សម និងផ្នែកខាងមុខ១ជ្រុង បណ្តាលអោយបាក់ខ្ទង់ ច្រមុះនិងបាក់ថ្គាម ស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ចបានបន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានដើរមកអង្គុយនៅលើគ្រែកន្លែងផឹកស្រាវិញ ហើយបាននិយាយថា ចង់ចាប់ខ្ញុំទៅណា ក៏ចាប់ទៅ ខណៈ នោះប្រជាពលរដ្ឋ នៅជិត និងប្រជាការពារភូមិ បានឃាត់ចាប់ខ្លួនរួចបញ្ជូនអោយសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ឃុំស្ពានត្នោត ដើម្បីកសាងសុំណំរឿង បញ្ចូនទៅតុលាការ៕

To Top