នយោបាយ

លោក សយ សុភាព ចំអកឱ្យក្រុមប្រឆាំង ដែលអំពាវនាវ ពលរដ្ឋខ្មែរ ធ្វើមហាបាតុកម្ម នៅពេលសម្ដេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំ អាស៊ាន-អាមេរិក

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក សារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចំអកឱ្យក្រុមប្រឆាំង ដែលអំពាវនាវឱ្យពលរដ្ឋខ្មែរ ធ្វើមហាបាតុកម្ម នៅពេលសម្ដេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំ អាស៊ាន-អាមេរិក ថាជា ការទូងស្គរ យកសម្លេង ដើម្បីប្រយោជន៏ពួកមេដឹកនាំបោក របស់អ្នកឯងតែប៉ុណ្ណោះ។

ការលើកឡើងរបស់ លោក សយ សុភាព បែបនេះបន្ទាប់ពីការសែត The Cambodia Daily Khmer បានចុះផ្សាយ ថា បញ្ញវន្តខ្មែរ នៅក្រៅស្រុកអំពាវនាវឱ្យពលរដ្ឋខ្មែរ គ្រប់រដ្ឋទាំងអស់ដែលកំពុងរស់នៅសហរដ្ឋអាមេរិក នាំគ្នាធ្វើមហាបាតុកម្មទាមទារឱ្យមេដឹកនាំប្រទេសអាស៊ាន ផ្សេងទៀត និងប្រធានាធិបតីសហរដ្ឋ អាមេរិក លោក ចូ បាយដិន គាបសង្កត់ឱ្យមេដឹកនាំកម្ពុជា លោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ ក្នុងពេលលោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅពេលខាងមុខនេះ ប្រសិនបើកិច្ចប្រជុំនោះនឹងកើតមានឡើង។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក សយ សុភាព បានលើកឡើងថា «ប្រាកដជាមានកិច្ចប្រជុំ បណ្តាមេដឹកនាំអាស៊ាន ជាមួយប្រធានាធិបតីអាមេរិក»។

ផ្ទាំងពាណិជ្ជកម្ម

លោក សយ សុភាព បញ្ជាក់ថា «គ្មានអ្វីចម្លែកទេពួកគេប្រឆាំ ងតាំងឆ្នាំ១៩៧៩មកម្ល៉េះ។ ទូងស្គរយកសម្លេង ដើម្បីប្រយោជន៏ពួកមេដឹកនាំបោក របស់អ្នកឯងតែប៉ុណ្ណោះ»។

លោក សយ សុភាព បន្ថែមថា អតីតមេដឹកនាំប្រឆាំង បានទៅចងមុងដេកមុនមេដឹកនាំខ្មែរទៅដល់ទៀត។ គ្មានអ្វីថ្មីទេ ៕

To Top