ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។
![](https://dap-news.com/wp-content/uploads/2022/02/09-7-1-7.jpg)
ទទួលពាក្យ ចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយផ្ដល់អាហារូបករណ៍ ៣០% សម្រាប់អតីត និស្សិត និងមន្ដ្រីរាជការ សម្រាប់និស្សិត ចុះឈ្មោះថ្មីមុន ១០០នាក់ ថ្នាក់អនុបណ្ឌិតបញ្ចុះតម្លៃ២០០ដុល្លារ សម្រាប់ថ្នាក់បណ្ឌិតបញ្ចុះតម្លៃ ៥០០ដុល្លារ។
![](https://dap-news.com/wp-content/uploads/2022/02/04-7-1-1024x682-7.jpg)
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើស រួមមាន៖ ១-បច្ចេកវិទ្យាព័ត៌មាន, ២-វិទ្យាសាស្រ្តអប់រំ, ៣-បង្រៀនភាសាអង់គ្លេស, ៤-គ្រប់គ្រងណិជ្ជកម្ម, ៥-នីតិសាស្រ្ត, ៦-រដ្ឋបាលសាធារណៈ, ៧-ទំនាក់ទំនងអន្តរជាតិ, ៨-វិទ្យាសាស្រ្តនយោបាយ, ៩-គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ១០-ម៉ាឃីទីង និង ១១-ធនាគារនិងហិរញ្ញវត្ថុ។
![](https://dap-news.com/wp-content/uploads/2022/02/010-8-01-6-1024x499.jpg)
ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-នីតិសាស្រ្ត, ២-វិទ្យាសាស្រ្តអប់រំ, ៣-សេដ្ឋកិច្ចកសិកម្ម, ៤-វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៥-គ្រប់គ្រងពាណិជ្ជកម្ម, ៦-រដ្ឋបាលសាធារណៈ ៧-ទំនាក់ទំនងអន្តរជាតិ និង៨-វិទ្យាសាស្រ្តនយោបាយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។ ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩ ៕
![](https://dap-news.com/wp-content/uploads/2022/02/02-7-1-5.jpg)
![](https://dap-news.com/wp-content/uploads/2022/02/12-8-21-6-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/02/03-9-1-7.jpg)
![](https://dap-news.com/wp-content/uploads/2022/02/05-8-768x1087-1-7-723x1024.jpg)
![](https://dap-news.com/wp-content/uploads/2022/02/13-8-21-7-1024x1024.jpg)
![](https://dap-news.com/wp-content/uploads/2022/02/14-9-7-632x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)