បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋរបស់អ៊ីស្រាអ៊ែល IAI នឹងធ្វើការប្រគល់ប្រព័ន្ធ ការពារដែនអាកាស និងមីស៊ីលបច្ចេកវិទ្យាចុងក្រោយមួយ ទៅឲ្យប្រទេសម៉ារ៉ុកក្រោយ កិច្ចព្រមព្រៀងដែលមានតម្លៃ ប្រមាណជាជាង ៦០០លានដុល្លាររួចមក។
តាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានក្នុងស្រុក របស់អ៊ីស្រាអ៊ែលផងដែរ បានឲ្យទៀតថា ប្រព័ន្ធការពារដែនអាកាស ដែលហៅឈ្មោះថា Barak MX គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយ ដែលបានធ្វើឡើងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអ៊ែល Benny Gantz ទៅកាន់ប្រទេសម៉ារ៉ុក កាលពីខែវិច្ឆិកាឆ្នាំទៅ។

គួរឲ្យដឹងដែរថា Barak MX អាចផ្តល់ឲ្យនៃការការពារខ្លួន ពីការគម្រាមកំហែងស្ទើរគ្រប់លក្ខខណ្ឌ នៃការវាយប្រហារដែលមានបួករួម ទាំងយន្តហោះចម្បាំងការបាញ់ ចេញពីនាវាចម្បាំងមីស៊ីលឆ្លងទ្វីប យន្តហោះដ្រូន ឧទ្ធម្ភាគចក្រ ព្រមទាំងការវាយប្រហារ ដោយគ្រាប់បែកផ្សេងទៀត និងអាចមានចំងាយក្នុងការ ការពារចាប់ពី ៣៥គីឡូម៉ែត្រ ៧០គីឡូម៉ែត្រនិង ១៥០គីឡូម៉ែត្រ៕
គួរឲ្យដឹងដែរថា អ៊ីស្រាអ៊ែលនិងម៉ារ៉ុក ទើបតែបានចុះហត្ថលេខាលើ ការធ្វើទំនាក់ទំនងការទូតពេញលេញ រវាងគ្នាកាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី
