បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា នាវាមុជទឹកមួយគ្រឿង របស់ប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញនេះ បានធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ នៃប្រទេសតួកគី និងឆ្ពោះទៅកាន់សមុទ្រខ្មៅ។
នាវាមុជទឹកប្រភេទ Kilo-classមានឈ្មោះថា Rostov Na Donu បានធ្វើដំណើរចូលដល់ ដែនសមុទ្ររបស់តួកគី ក្នុងចំងាយជាង ៣០គីឡូម៉ែត្រ ក្បែរសមុទ្រ Marmara របស់តួកគី និងឆ្ពោះទៅកាន់សមុទ្រខ្មៅ ដោយមានការហែហមអមដំណើរពី សំណាក់នាវាឆ្មាំសមុទ្រ របស់ប្រទេសតួកគីផង ទោះបីជាយ៉ាងណាក្តី។
គួរឲ្យដឹងដែរថា នេះគឺជាការធ្វើដំណើរ របស់នាវាមុជទឹករុស្សីចំនួន ៦ដងហើយក្នុងរយៈពេលត្រឹមតែ ប៉ុន្មានថ្ងៃចុងក្រោយទៅកាន់សមុទ្រខ្មៅ តាមឈូងសមុទ្ររបស់តួកគី ខណៈដែល ភាពតានតឹងនៅក្បែរ ព្រំដែនអ៊ុយក្រែនកាន់តែមាន ភាពអាក្រក់ឡើងតាមរយៈ សកម្មភាពយោធាដាក់គ្នា រវាងភាគីទាំងពីរព្រមទាំង ណាតូនិងអាមេរិកផង ៕
ប្រែសម្រួល៖ ស៊ុន លី