ព័ត៌មានជាតិ

តុលាការកំពូលតម្កល់ទោស ទណ្ឌិតប្រុសម្នាក់ ដាក់គុក១១ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការជួញដូរគ្រឿងញៀន

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ទណ្ឌិតម្នាក់ ដាក់គុក កំណត់ ១១ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០២០ នៅស្រុកសំបូរ ខេត្តក្រចេះ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាកំពូល បានថ្លែងអោយដឹងថា ទណ្ឌិតរូបនេះ មានឈ្មោះកៅ តា ភេទប្រុស អាយុ៤៩ឆ្នាំ ។

ទណ្ឌិត ត្រូវបានសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ នឹង ពិន័យចំនួន ២៥ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : ជួញដូរ ដោយខុសច្បាប់ និង ប្រើប្រាស់គ្រឿងញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់បានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ខេត្ត ត្បូងឃ្មុំ បានកែប្រែទណ្ឌកម្មគាត់ ពីជាប់គុក ១៣ ឆ្នាំ មកនៅត្រឹម១១ ឆ្មាំវិញ
តែ រក្សាការផាកពិន័យចំនួន ២៥ លានរៀល ដដែល។

គាត់ ក៏ប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។

ទណ្ឌិត ឈ្មោះ កៅ តា ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២០ នៅស្រុកសំបូរ ខេត្តក្រចេះ ។

សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វតាមីន ចំនួន ១៦កព្ចាប់ មាន ទម្ងន់ ១២៦,៥៣ ក្រាម៕

ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top