ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-សិង្ហបុរី កំពុងជួបគ្នាពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី១៥ កុម្ភៈនេះ បាននិងកំពុងជួបពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីស្ដីការក្រសួង ។

សូមរំលឹកថា រដ្ឋមន្រ្តី ការបរទេសសិង្ហបុរី បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅ កម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ មកកាន់កម្ពុជានឹងកាន់តែពង្រឹង និងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងកម្ពុជា-សិង្ហបុរី ដើម្បីផលប្រយោជន៍រួម របស់ប្រទេសទាំងពីរ ៕

To Top