ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៨៤នាក់ទៀត សុទ្ធតែជាករណីអូមីក្រុងទាំងអស់ ក្នុងនោះឆ្លងចូលសហគមន៍ចំនួន១៧៥នាក់ និងអ្នកដំណើរពីបរទេស ចំនួន៩នាក់ ខណៈជាសះស្បើយចំនួន២៣៦នាក់ និងគ្មានអ្នកស្លាប់ ។
គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៤ ១៣៩នាក់ អ្នកជាសះស្បើយចំនួន ១១៩ ១៩៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥ នាក់៕
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-15_12-04-51-726x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)