ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានក្រើនរំលឹកដល់សកម្មជន នយោបាយ ពិចារណា គាំទ្របក្ស ដើម្បីចូលរួមអនុវត្តន៏ ប្រជាធិបតេយ្យ និង កុំចាញ់បោកពួកក្រៅប្រទេសតទៅទៀត។
ការក្រើនរំលឹកនេះ បន្ទាប់ពីមានសកម្មជន នយោបាយមួយចំនួន បន្តខ្វែងគំនិតគ្នា លើការបង្កើត នូវគណបក្សនយោបាយជាបន្តបន្ទាប់ ដែលសុទ្ធសឹងលេចចេញ ពីអតីតមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ជាពិសេស គណបក្ស ភ្លើងទៀន។
នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក សយ សុភាព បានលើកឡើងថា «តើមានសកម្មជន ប៉ុន្មាននាក់ទៀត ដែលអាចរត់ចោលស្រុក ជាប់គុក ដោយសារតែជឿថា គណបក្សសង្រ្គោះជាតិ ដែលបានដុត និង យកឆ្អឹងទៅចោលក្នុងសមុទ្ររួចហើយនឹង រស់ឡើងវិញនោះ»។
លោកថា យ៉ាងហោចណាស់ ក៏គួរពិចារណាទៅអ្នកសុំសិទ្ធ ធ្វើនយោបាយឡើងវិញផង។សូមសកម្មជនពិចារណា កុំឱ្យធ្លាក់ខ្លួនចាញ់បោក ក្រុមអ្នកច្បាប់ស្អីគេនោះ។
ជាមួយគ្នានេះ លោក សយ សុភាព ក៏បានក្រើនរំលឹកដល់ «សូមសកម្មជនពិចារណា ហើយទៅគាំទ្របក្ស ដែលខ្លួនធ្លាប់ស្រលាញ់ ដើម្បីចូលរួមអនុវត្តន៏ ប្រជាធិបតេយ្យ និង កុំចាញ់បោកពួកក្រៅប្រទេសតទៅទៀត»។
លោក សយ សុភាព គួសបញ្ជាក់ថា ១គ្មានទេបក្សដែលបង្កើត ដោយក្រុមភ្នែក៥ ដើម្បីបំរើភូមិសាស្ត្រនយោបាយ និង ផលប្រយោជន៏ពួកគេ។ សត្រូវពួកភ្នែក៥ គឺចិន តែខ្មែរ អត់មានសត្រូវ ជាមួយពួកនោះទេ។ យើង ចង់កសាងមិត្តណាស់ ដើម្បីជាតិយើងថ្កុំថ្កើងទៅមុខ»៕