នយោបាយ

ពលរដ្ឋខ្មែរ នៅអាមេរិក ធ្វើបាតុកម្មប្រឆាំងវត្តមាន ទណ្ឌិត សម រង្ស៊ី នៅលេីទឹកដីអាមេរិក

ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក បានឲ្យដឹងថា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ រស់នៅទីក្រុង Jacksonville រដ្ឋ Florida នៃប្រទេសអាមេរិក បាននាំគ្នាជួបជុំធ្វើបាតុកម្មប្រឆាំងវត្តមាន បណ្ឌិត សម រង្ស៉ី នៅលើទឹកដីរដ្ឋ Florida។

ក្រុមបាតុករបាននាំគ្នាលើកឡើងថា សម រង្ស៉ី ជាជនផ្តាច់ការ បោកប្រាស់រាស្រ្តខ្មែរ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ តែងតែបំផ្លិចបំផ្លាញជាតិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងលក់ក្បាលឲ្យបរទេស ជាដើម៕

To Top