ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង ដល់មន្រ្តី៤រូប ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន នៃក្រសួងធនធានទឹក និងឧតុនិយម និងជាអគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប ។
មន្រ្តីទាំង៤នោះរួមមាន ៖ ទី១- លោក ចាន់ ស៊ីណាត ជារដ្ឋលេខាធិការ , ទី២- លោក ស៊ិន វិសិទ្ធ ជាអនុរដ្ឋលេខាធិការ , ទី៣-លោក ហ៊ួង ស៊ុនថាន ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន និងទី៤៖ លោក ជា សុខនី ជាអគ្គលេខាធិការរង អាជ្ញាធរទន្លេសាប ឋានៈស្មើអគ្គនាយក ៕

