ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន៕
សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖



