ព័ត៌មានជាតិ

គម្រោងធ្វើឲ្យប្រសើរឡើងនៃ ការគ្រប់គ្រងសំរាមនៅកម្ពុជា ក្រោមផ្ដល់ហិរញ្ញប្បទាន WB ប្រមាណ ៦០លានដុល្លារ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank) សិក្សារៀបចំគម្រោងធ្វើឲ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមការផ្ដល់ហិរញ្ញប្បទានពី ធនាគារពិភពលោកប្រមាណ ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។

តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ កុម្ភៈ បានបញ្ជាក់ថា ក្នុងដំណាក់កាល នៃការរៀបចំគម្រោង ក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមការងារ ធនាគារពិភពលោក រៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័ន ជាច្រើនលើក និងបានចូលរួមពិនិត្យផ្តល់ យោបល់លើរបាយការណ៍សិក្សា និងឯកសាររៀបចំគម្រោងមួយចំនួន ដូចជា ៖ ឯកសារក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម, របាយការណ៍ ស្ដីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមបឋមសម្រាប់ជម្រើសសាងសង់ ទីលានទុកដាក់សំរាមខេត្តសៀមរាប ។

ផ្ទាំងពាណិជ្ជកម្ម

ជាងនេះទៅទៀត រៀបឯកសារក្របខ័ណ្ឌគោលនយោបាយ ដោះស្រាយផលប៉ះពាល់ នៃការតាំងទីលំនៅថ្មី , ឯកសារក្របខ័ណ្ឌផែនការជនជាតិ ដើមភាគតិច ព្រមទាំង ឯកសារគោលនយោបាយ គ្រប់គ្រងការងារ ៕

To Top