ព័ត៌មានជាតិ

“ចិត្តលើផ្លូវ Mind On Mile” ជាគម្រោងថ្មីមួយ របស់ សភាយុវពាណិជ្ជករកម្ពុជា សាខាភ្នំពេញ ដែលបង្កើតឡើង ដើម្បីលើកកម្ពស់ស្មារតីផ្លូវចិត្ត និងលើកទឹកចិត្ត

គម្រោង “ចិត្តលើផ្លូវ Mind On Mile” គឺជាគម្រោងថ្មីមួយ របស់ សភាយុវពាណិជ្ជករកម្ពុជា សាខាភ្នំពេញ ដែលបង្កើតឡើង ដើម្បីលើកកម្ពស់ស្មារតីផ្លូវចិត្ត និងលើកទឹកចិត្ត ក៏ដូចជាបង្កើតទម្លាប់ថ្មី ដល់អ្នកចូលរួមទាំងអស់ កំឡុងពេលជំងឺ កូវីដ និង អូមីក្រុន រាតត្បាត ក្នុងប្រទេស ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី 9 ខែមិនា រហូតដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២ ។

អ្នកចូលរួមប្រកួត ក្នុងការគម្រោង “ចិត្តលើផ្លូវ Mind On Mile” នឹងត្រូវធ្វើការដើរនិងរត់ ឬជិះកង់ ទៅតាមទីកន្លែងរៀងៗខ្លួន ដោយពុំចាំបាច់មានការជួបជុំគ្នាផ្ទាល់នោះទេ ហើយ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបានកត់ត្រាតាមរយៈ កម្មវិធីទូរស័ព្ទ កំណត់ចម្ងាយរបស់អេប Strava

សូមបញ្ជាក់ថា ការប្រកួតចាប់ពីថ្ងៃទី ០៩ មីនា ដល់ ០៨ មេសា ២០២២
– រត់ ឬ ដើរ យ៉ាងតិច 50គីឡូម៉ែត្រ ក្នុងមួយខែ
– ជះកង់ យ៉ាងតិច 350 គីឡូម៉ែត្រ ក្នុងមួយខែ
-តម្លៃសំបុត្រ ១០$/នាក់

លោកអ្នកនឹងទទួលអត្ថប្រយោជន៍ដូចជា ៖
-យល់ដឹងបន្ថែមពី អាហារសុខភាព ក៏ដូចជាបន្ថយនៅភាពតានតឹងដែលកំពុងជួបក្នុងវិបតិ្តជំងឺសកលនេះ
-អាវយឺតដ៏ស្រស់ស្អាត
-មេដាយសម្រាប់អ្នកដែលជោគជ័យ លើចម្ងាយដែលបានកំណត់ (ដើរឬរត់៥០គម / ជិះកង់៣៥០គម)

សម្រាប់អ្នកដើរនិងរត់ ឬជិះកង់ បានច្រើនជាងគេ ចំនួន ៣ នាក់ ក្នុងរយ:ពេល
មួយខែនេះ នឹងទទួលបាន៖

-ពានរង្វាន់ឆ្នើមសម្រាប់អ្នកលេខ១ ដល់លេខ៣
-ក្លាយជាសមាជិក ក្លឹបហាត់ប្រាណ Gunze Japan Sport Club រយ:ពេលមួយខែ
-និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ចពោះថវិកាដែលនៅសេសសល់ពីគម្រោងនេះ គឺនឹងយកទៅបរិច្ចាក ចូលក្នុង គម្រោង ២ផ្សេងទៀត ដែលមានឈ្មោះថា “Bag to School” ក្នុងការលើកកម្ពស់និងកាត់បន្ថយអត្រា បោះបង់ការសិក្សាក្នុងសាលាបឋមសិក្សានៅខេត្តកំពង់ស្ពឺ។

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកនឹងចូលរួមឲ្យបានច្រើន ហើយបន្ទាប់មកសកម្មភាពនេះនឹងក្លាយជាទម្លាប់ហាត់ប្រាណសុខភាពថ្មីក្នុងជីវិតប្រចាំថ្ងៃ និងយល់ដឹងបន្ថែមពី អាហារសុខភាព ក៏ដូចជាបន្ថយនូវភាពតានតឹង ដែលកំពុងជួបក្នុងវិបតិ្តជំងឺសកលនេះ។

សូមចុច Link ដើម្បីចុះឈ្មោះចូលប្រកួត https://forms.gle/87vuJkVM6bEK6xJG6

Telegram: https://t.me/+7OkWHuRnhg02OGI9

សម្រាប់ព័ត៌មានបន្ថែម ឬមានចម្ងល់ណាមួយ សូមទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំ តាមរយៈ 070472162

To Top