ព័ត៌មានជាតិ

Breaking: អ្នកការទូតអ៊ុយក្រែន ជំរុញឱ្យចិន និយាយ ជាមួយ ពូទីន

" "

តូក្យូ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសជប៉ុន កំពុងជំរុញឱ្យប្រទេសចិន ចូលរួមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបញ្ឈប់ “ការសម្លាប់រង្គាល” របស់រុស្ស៊ី នៅក្នុងប្រទេសរបស់គាត់ ចំពេលទីក្រុងប៉េកាំង ខ្វះការរិះគន់ចំពោះសកម្មភាពរបស់ទីក្រុងម៉ូស្គូ។

អ្នកការទូតអ៊ុយក្រែនលោក Sergiy Korsunsky បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងតូក្យូថា “យើងពិតជាស្វាគមន៍យ៉ាងខ្លាំង ដែលប្រទេសចិន អនុវត្តទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ី ហើយពិភាក្សាជាមួយលោកពូទីន ហើយពន្យល់គាត់ថា វាមិនសមរម្យ ក្នុងសតវត្សទី ២១ ក្នុងការសម្លាប់រង្គាលនេះ នៅអឺរ៉ុប” ។

" "

ចិន​ មិន​បាន​រិះគន់​រុស្ស៊ី​ ជុំវិញ​សកម្មភាព​របស់​ខ្លួន​ ប្រឆាំង​អ៊ុយក្រែន​ទេ ហើយ​បាន​ចូលរួម ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ពាក្យសំដី​ លើ​ក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត។

" "

គាត់បាននិយាយថា “ខ្ញុំជឿថាប្រទេសចិន អាចដើរតួយ៉ាងសកម្មជាងមុន ក្នុងការធ្វើការជាមួយពូទីន ក្នុងលក្ខណៈដែលយើងរំពឹងថា សម្រាប់ប្រទេសស៊ីវិល័យ នឹងធ្វើ” ។

Korsunsky ក៏បានស្នើសុំការគាំទ្ រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការផ្តល់ឧបករណ៍ការពារប្រឆាំងមីស៊ីល ដើម្បីទប់ទល់នឹងការវាយប្រហារ ដោយកាំជ្រួច Cruise របស់រុស្ស៊ី។ លោក​បាន​និយាយ​ថា អ៊ុយក្រែន​ចង់​ចូលរួម​ជាមួយ​អង្គការ​អូតង់ និង​បាន​អំពាវនាវ​ ឲ្យ​មាន​ការ​គាំទ្រ​របស់​ខ្លួន​ ក្នុង​ការ​ដោះស្រាយ​ជម្លោះ។

ប្រែសម្រួលដោយ៖ សយ សុភា

To Top