ព័ត៌មានជាតិ

ទូតអាមេរិកប្រចាំកម្ពុជា ចាប់អារម្មណ៍ លើការថ្កោលទោសរបស់អន្តជាតិ ប្រឆាំងរុស្ស៊ី និងស្នើឱ្យអាស៊ាន ធ្វើដូចគ្នា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា​ លោក Partrick Murphy បានលើកឡើង នូវការចាប់អារម្មណ៍ លើការថ្កោលទោសរបស់អន្តជាតិ ប្រឆាំងរុស្ស៊ី និងស្នើឱ្យអាស៊ាន ធ្វើដូចគ្នា គឺថ្កោលទោសរុស្ស៊ី។

តាមរយៈបណ្តាញសង្គមTwitter លោកទូត បានសរសេរថា “សហរដ្ឋអាមេរិក និងមនុស្សជាច្រើន​ជុំវិញពិភពលោក ឈរជាមួយប្រជាជនអ៊ុយក្រែន ក្នុងការតស៊ូរបស់ពួកគេ ចំពោះការលុកលុយខុសច្បាប់របស់រុស្ស៊ី ដែលបានចាប់ផ្តើម ដោយគ្មានការញុះញង់ឬហេតុផល”។

លោកបន្ថែមថា “យើង ជំរុញឱ្យដៃគូអាស៊ានចូលរួម ថ្កោលទោស ការមិនយកចិត្តទុកដាក់ ដ៏គ្រោះថ្នាក់របស់រុស្ស៊ី ចំពោះច្បាប់ និងអធិបតេយ្យភាពអន្តរជាតិ”។

យ៉ាងណាក៏ដោយ អាស៊ាន ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ កាលថ្ងៃអាទិត្យម្សិលមិញ ជុំកង្វល់របស់ខ្លួន ទាក់ទនឹងស្ថានការណ៍នៅអ៊ុយក្រែន។

ដោយ៖ សយ សុភា

To Top