ទីក្រុង CANBERRA ប្រទេសអូស្ត្រាលី — អូស្ត្រាលីនឹងផ្តល់ប្រាក់ចំនួន ៥០ លានដុល្លារ ដល់អ៊ុយក្រែន ជាមីស៊ីល គ្រាប់រំសេវ
និងសម្ភារៈយោធាផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានអាមេរិកាំង APនៅមុននេះបន្តិច។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison កាលពីថ្ងៃអង្គារ បានរៀបរាប់លម្អិតអំពីផែនការរបស់ប្រទេសរបស់លោក
បន្ទាប់ពីបានលាតត្រដាង មួយថ្ងៃមុននេះថា រដ្ឋាភិបាលរបស់លោក នឹងផ្តល់ឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នូវឧបករណ៍យោធាដ៍សាហាវ។ Morrison បានសន្យាថា មានតែឧបករណ៍យោធា ដែលមិនមានគ្រោះថ្នាក់ដល់ជីវិត កាលពីសប្តាហ៍មុន។
Morrison បាននិយាយថា “ប្រធានាធិបតី Zelenskyy បាននិយាយថា “កុំជម្លៀស ខ្ញុំចេញពីប្រទេសថ្វី
សូមផ្តល់ឱ្យខ្ញុំ នូវគ្រាប់រំសេវវិញល្អជាង” ហើយនោះជាអ្វីដែលរដ្ឋាភិបាលអូស្ត្រាលី បានយល់ព្រមធ្វើ។
លោកបាននិយាយថា ប្រទេសអូស្ត្រាលី បានប្តេជ្ញាចិត្តចំនួន ៥០ លានដុល្លារ ដើម្បីផ្តល់ការគាំទ្រទាំងផ្នែកការពារ និងគ្មានគ្រោះថ្នាក់ ដល់អ៊ុយក្រែន តាមរយៈអង្គការណាតូ។
Morrison បាននិយាយថា “ភាគច្រើនលើសលប់នៃនោះ នឹងស្ថិតនៅក្នុងប្រភេទដ៍សាហាវ” ។
លោក Morrison បាននិយាយថា “យើងកំពុងនិយាយមីស៊ីល យើងកំពុងនិយាយគ្រាប់រំសេវ យើងកំពុងនិយាយគាំទ្រពួកគេ ក្នុងការការពារទឹកដីកំណើតរបស់ពួកគេ នៅអ៊ុយក្រែន ហើយយើងនឹងធ្វើវា ដោយភាពជាដៃគូ ជាមួយអង្គការណាតូ”។ប្រែសម្រួលដោយ៖ សយ សុភា
Warning: Attempt to read property "term_id" on false in
/var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line
999