ព័ត៌មានជាតិ

កូវីដ ៖ ឆ្លងថ្មី៣១៣នាក់ ជា៤០៥នាក់ និងគ្មានអ្នកស្លាប់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣១៣នាក់ទៀត ជាអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន៤០៥នាក់ និងគ្មានអ្នកស្លាប់ ។

គិតត្រឹមព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣០ ៥៨៩នាក់ អ្នកជាសះស្បើយចំនួន១២៤ ១៧៧នាក់ និងអ្នកស្លាប់ចំនួន៣ ០៣២នាក់៕

To Top