ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានធ្វើម្ចាស់ការបង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមបានចំនួន ១៨៦លើក ឃាត់ខ្លួនជនសង្ស័យចំនួន ២០៨នាក់ ។

តាមរយៈបណ្ដាសង្គមហ្វេសប៊ុក នៅថ្ងៃទី១ មីនានេះ នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ បានបន្តថា ក្នុងនោះរកឃើញជនពាក់ព័ន្ធចំនួន១៨១នាក់ និងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ ។
នាយឧត្ដមសេនីយ៍ បន្ថែមថា ជាមួយគ្នានោះដែរ កងយោធពលខេមរភូមិន្ទ បានទទួល និងដោះស្រាយបណ្ដឹងផ្សេងៗបានចំនួន៥/៣០នៃបណ្ដឹង និងអនុវត្តដីកាតុលាការបានចំនួន៩៩ ៤៣៩ដីកា។
លើសពីនេះកងយោធពលខេមរភូមិន្ទ ក៏បានសហការបង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមបាន ៤៦០លើក និងករណីផ្សេងៗ ចំនួន២ ២០៣លើក ឃាត់ខ្លួនជនសង្ស័យចំនួន២៨០នាក់ និងសម្ភារៈផ្សេងៗជាច្រើន ៕
