ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឲ្យដំណើរការ គេហទំព័រធនធានអប់រំកម្ពុជា (OER Cambodia) ជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នៅថ្ងៃទី១ មីនានេះ បានឲ្យដឹងថា គេហទំព័រធនធានអប់រំកម្ពុជា បានអភិវឌ្ឍន៍ឡើង ក្នុងគោលបំណង លើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកា អប់រំឌីជីថល កាន់តែសម្បូរបែប តាមរយៈការអប់រំ តាមបែបគន្លងថ្មី ដែលផ្ដល់ភាពងាយស្រួល ក្នុងការស្វែងរកឯកសារ ឌីជីថល ឬចង់ចែករំលែកសា្នដៃ ស្រាវជ្រាវរបស់ខ្លួន តាមកម្រិតថ្នាក់ ចាប់ពីមត្តេយ្យសិក្សា រហូតដល់កម្រិតឧត្ដមសិក្សា តាមប្រភេទក្រុមមុខវិជ្ជា និងអាចស្វែង រកតាមប្រភេទនៃឯកសារដូចជា ពហុមេឌៀអន្តរកម្ម បទបង្ហាញ វីដេអូ សំឡេង ឯកសារបង្រៀន និង សៀវភៅណែនាំ កិច្ចតែងការ រូបភាពផ្ទាំងធំ និងរូបភាព គំនូរជីវចលអប់រំ ល្បែងសិក្សា និងឯកសារស្រាវជ្រាវនានា ។
នេះជាលីងដើម្បីចូលទៅកាន់ គេហទំព័រធនធានអប់រំកម្ពុជា ៖ https://oer.moeys.gov.kh ៕