ព័ត៌មានជាតិ

ក្រសួងសាធារណការ បង្ហាញសេវាត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានជំនិះចល័ត តាមខេត្ត សម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញសេវាត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានជំនិះ (ឆៀក) ចល័ត តាមបណ្តាខេត្ត សម្រាប់ឆ្នាំ២០២២ ព្រោះនេះជាការបង្ខិត សេវាមកជិតប្រជាពលរដ្ឋ ដើម្បីចំណេញពេលវេលា ថវិកា និងចូលរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ មីនា ក្រសួង សាធារណការ បញ្ជាក់ថា «បងប្អូនម្ចាស់រថយន្តទាំងអស់ អាចយកយានយន្ត របស់ខ្លួនមកត្រួតពិនិត្យ លក្ខណៈបច្ចេកយានជំនិះ (ឆៀក) នៅទីតាំង មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ដែលជិតបំផុត តាមកាលវិភាគកំណត់ និងទាន់ពេលវេលា»៕

To Top