ព័ត៌មានជាតិ

សម្តេច ស ខេង ៖ អាស៊ាន ត្រូវកៀស្មារគ្នា គ្មានការរើងអើង តស៊ូ និងព្យុះសង្ឃរា នៃកូវីដ ដើម្បីការពារជីវិតពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អាស៊ានមានភារៈកិច្ចចាំបាច់ជាច្រើន ដូចជា កៀស្មារគ្នា ដោយគ្មានការរើសអើង តស៊ូ ទប់ទល់ និងព្យុះសង្ឃរា នៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុវីជិតប្រជាពលរដ្ឋនាំមកនូវវិបុលភាពទាំងតំបន់ និងពិភពលោក។

ក្នុងពិធីបើកសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្ត» នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ការរៀបចំសន្និសីទអាស៊ាន ណាបូលនេះ គឺជាការបើកទំព័រថ្មី សម្រាប់កងកម្លាំងនគរបាល នៃប្រទេសជាសមាជិកអាស៊ាន ដោយសារព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើង ខណៈពិភពលោកទាំងមូល និយាយជារួម និងនិយាយដោយឡែក តំបន់អាស៊ានកំពុងខិតខំរើបម្រាស និងរំកិលខ្លួនចេញពីការគំរាមកំហែង ប្រកបដោយហានិភ័យ នៃជំងឺកូវីដ ឆ្ពោះទៅកាន់រកគន្លងប្រក្រតីភាពថ្មី នៃវិបុលភាព និងការរីកចម្រើន ។

សម្ដេចបន្ថែមថា សន្និសីទលើកនេះ បានរៀបចំឡើងក្នុងអំឡុងពេល នៃការប្រយុទ្ធប្រឆាំងយ៉ាងតឹងតែ លើបទអនុក្រឹត្យមិនព្រៃណី និងបទអនុក្រឹត្យព្រៃណី និងវិបត្តិជាបន្ដបន្ទាប់ ដែលបង្កឡើងដោយជំងឺរាតត្បាត ក៏ដូចជា គ្រោះធម្មជាតិ និងបម្រែបម្រួលធាតុអាកាស ។ សម្ដេចថា ស្ថានភាពពោពេញ ដោយវិជ្ជមានបែបនេះ អាស៊ានមានភាពចាំបាច់ ត្រូវតែបន្ដ លើកកម្ពស់ស្មារតី សាមគ្គីភាព និងត្រូវធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលឆ្លើយតប ជាសកល ចំពោះបញ្ហាកំពុង កើតមានឡើងនេះ ។

សម្ដេច មានប្រសាសន៍ថា «ស្ថិតក្នុងបរិការទាំងសញ្ញាវិជ្ជមាន និងអវិជ្ជមាន ដូចបានពោខាងលើនេះ កងកម្លាំងនគរបាល នៃប្រទេសសមាជិកអាស៊ាន មានភារៈកិច្ចជាចាំបាច់ ក្នុងការបង្កើតបរិស្ថានសន្ដិសុខ ដែលជាបង្អែតយ៉ាងរឹងមាំ គាំពារ ដល់កិច្ចដំណើរការលើគ្រប់វិស័យ នៃប្រទេសនីមួយ និងត្រូវពង្រឹង ពង្រីក វិសាលភាព ប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្ដរតំបន់ សំដៅជួយគ្នា ទៅវិញ ទៅមក ដោយដោះស្រាយបញ្ហា ប្រឈមនានា បង្កើតបាននៅវប្បធម៌រួបរួមគ្នា ប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទអនុក្រឹត្យឆ្លងដែនគ្រប់ប្រភេទ និងកៀសស្មារគ្នា ដោយគ្មានការរើសអើង តស៊ូ ទប់ទល់ និងព្យុះសង្ឃរា នៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនាំមកនូវ វិបុលភាព សុវត្ថិភាព ទាំងក្នុងតំបន់ និងលើពិភពលោក»។

សម្ដេច ស ខេង លើកឡើងទៀតថា បច្ចុប្បន្នពិភពលោកទាំងមូល រួមទាំងក្នុងតំបន់អាស៊ានផង កំពុងតែក្រានននា និងខិតខំស្ទុះងើបបន្ដិចម្ដងៗ ចាកចេញពីគ្រោះកំណាច នៃជំងឺកូវីដ-១៩ ដោយបានបើកដំណើរការឡើងវិញជាបណ្ដើរៗនូវសកម្មភាពស្ដារ និង អភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឈរលើគោលការណ៍ រក្សាតុល្យភាពរវាង សកម្មភាពសង្គមសេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំប្រឹងប្រែង ធ្វើដំណើរឲ្យបានឆាប់ឆ្ពោះ ទៅកាន់តែគន្លងព្រៃណីប្រក្រតីភាពថ្មី នៃជីវភាពប្រចាំថ្ងៃ របស់សង្គម និងប្រជាពលរដ្ឋ ៕

To Top